បើគិតចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីខែមីនា ឆ្នាំ២០២៣ មក នេះជាលើកទី៣ហើយដែលថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
នៅឆ្នាំ២០២៤ ថ្នាលដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានឈ្នះពានមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាននៅប្រទេសសិង្ហបុរី ហើយបន្ទាប់មក ទទួលបានមេដាយប្រាក់ពីការប្រកួតប្រជែងក្នុង «កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល» កម្រិតពិភពលោក នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស។
សម្រាប់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន គណៈកម្មការរដ្ឋាភិបាលឌីជីថល សក្ខីភាពនេះ បង្ហាញថា ប្រព័ន្ធបច្ចេកវិទ្យាកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេងនៅលើឆាកអន្តរជាតិ ដោយមានការចាប់អារម្មណ៍ច្រើនពីបណ្តាប្រទេសនានា។ ស្របពេលជាមួយគ្នា លោករំពឹងថា ថ្នាល verify.gov.kh នឹងត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយនៅកម្ពុជា សំដៅបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ រដ្ឋាភិបាល និងជាតិទាំងមូល៕