«ខ្ញុំគិតថាប្រវត្តិសាស្ត្រ ហាក់ដូចជាមិនផ្តល់ឱកាសដល់យើង ប៉ុន្តែបើយើងអាចយកឈ្នះរឿងដែលបានជួបនៅថ្ងៃនេះបាន ប្រហែលជាយើងនឹងអាចរកឃើញពេលវេលាដ៏ល្អមួយ ក្នុងការផ្លាស់ប្តូរប្រវត្តិសាស្ត្រ។ ប្រេស៊ីលជាក្រុមនៅកម្រិតកំពូល ហើយយើងបានឡើងមកដល់កម្រិតខ្ពស់មួយនេះដែរហើយ។ យើងត្រូវតែពង្រីកសមត្ថភាពខ្លាំងជាងនេះទៀត។»។ នេះបើតាមការលើកឡើងរបស់លោក Moriyasu។
រំលឹកទៅព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ជប៉ុនបានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បើទោះនាំមុខបែលហ្ស៊ិក ២-០ មុននៅត្រឹមវគ្គទីមួយ។ ប៉ុន្តែចុងក្រោយបែលហ្ស៊ិកអាចរកបានគ្រាប់បាល់វាយបកឈ្នះលទ្ធផល ៣-២វិញ។ នៅឆ្នាំ២០២២ នៅកាតា ជប៉ុនក៏បានធ្លាក់ចេញពីវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រូអាស៊ី ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ។
នៅការប្រកួតទល់នឹងប្រេស៊ីល ជប៉ុនអាចរកបានគ្រាប់បាល់នាំមុខមុន នៅនាទី២៩ ពីកីឡាករ Kaishu Suno នៅវគ្គទីមួយ។ តែចូលវគ្គទី២ ប្រេស៊ីលបានបើកការសម្រុកខ្លាំងទល់នឹងជប៉ុនរហូតអាចរកបាន ២គ្រាប់វាយ បកឈ្នះត្រឡប់មកវិញ ពីការតែតបាល់បញ្ចូលទីដោយ Casemiro និង ១គ្រាប់ចុងម៉ោងរបស់ Gabriel Martinelli៕
