ម៉ូនីតា មានទីលំនៅស្ថិតនៅក្នុងរាជធានីភ្នំពេញជាមួយគ្រួសារ។ បន្ទាប់ពីបានឮដំណឹងពីមិត្តភក្តិគ្រួសារដែលមានកូនទៅសិក្សានៅសាកលវិទ្យាល័យ Monash កាលពីឆ្នាំកន្លងទៅ នាងពិតជារំភើបចំពោះឱកាសមួយនេះ ដែលអាចផ្លាស់ទៅសិក្សានៅប្រទេសអូស្ត្រាលី។
នាងបាននិយាយថា៖ “ម្ដាយរបស់ខ្ញុំ គឺជាអ្នកជំរុញទឹកចិត្តដ៏ធំមួយមកកាន់ខ្ញុំ។ គាត់បានបើកដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ក្នុងវិស័យសុខាភិបាល និងវេជ្ជសាស្រ្តអស់រយៈពេលជាយូរមកហើយ ហើយខ្ញុំតែងតែមានគោលបំណងដើរតាមគន្លងរបស់គាត់ និងបើកដំណើរការអាជីវកម្មស្រដៀងគ្នាមួយជារបស់ខ្លួនឯង។”
ពានរង្វាន់នេះ ជួយគាំទ្រទៅលើការសិក្សារបស់ម៉ូនីតាឆ្ពោះទៅកាន់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ក្នុងឆ្នាំសិក្សា ២០២៦ នេះ។
“មុខវិជ្ជាវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Monash គឺពិតជាអស្ចារ្យ ហើយអាគារសិក្សាពិតជាធំខ្លាំងណាស់។ ខ្ញុំពិតជារំភើបដែលបានទៅសិក្សានៅក្នុងបរិយាកាសថ្មី ហើយជួបជាមួយមនុស្សមកពីមជ្ឍដ្ឋានផ្សេងៗគ្នា។”
អាហារូបករណ៍នេះ គឺជាការផ្លាស់ប្តូរជីវិតដ៏សំខាន់មួយសម្រាប់គ្រួសាររបស់ម៉ូនីតា។ នាងបានបន្តនិយាយថា៖ “យើងមានសមាជិកផ្សេងទៀតដែលត្រូវរ៉ាប់រង ដូច្នេះអាហារូបករណ៍នេះនឹងជួយសម្រាលទៅដល់បន្ទុកហរិញ្ញវត្ងុរបស់ពួកយើង។ ប្រទេសអូស្ត្រាលី ក៏នៅជិតប្រទេសយើងផងដែរ ដែលផ្តល់ភាពងាយស្រួលឱ្យក្រុមគ្រួសាររបស់ខ្ញុំទៅលេងខ្ញុំ។”