Local

២ខែមុនបាក់ឌុប, តើសិស្សគួរត្រៀមបែបណា ដើម្បីប្រឡងមុខវិជ្ជាគណិតវិទ្យាបាននិទ្ទេសល្អ? 2026

២ខែមុនបាក់ឌុប, តើសិស្សគួរត្រៀមបែបណា ដើម្បីប្រឡងមុខវិជ្ជាគណិតវិទ្យាបាននិទ្ទេសល្អ?

Admin
Admin
June 30, 2026
1 min read
២ខែមុនបាក់ឌុប, តើសិស្សគួរត្រៀមបែបណា ដើម្បីប្រឡងមុខវិជ្ជាគណិតវិទ្យាបាននិទ្ទេសល្អ? 2026

ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនឹងចាប់ផ្ដើ​ម នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។ លោក ជា វិចិត្រ គ្រូបង្រៀននៃសាលារៀនជំនាន់ថ្មី បានចែករំលែកថា ក្នុងរយៈពេលជិត២ខែនេះ សិស្សត្រូវរៀបចំកាលវិភាគសិក្សា និងកំណត់ពីកម្រិតនៃមេរៀនឱ្យបានច្បាស់លាស់ ដើម្បីសិក្សាឱ្យចំគោលដៅ និងទទួលបានលទ្ធផលល្អគាប់ចិត្ត។

គណិតវិទ្យា ជាមុខវិជ្ជាដែលតម្រូវឱ្យសិស្សចងចាំរូបមន្តឱ្យបានច្បាស់លាស់ក្នុងការអនុវត្តលំហាត់។ ជាវិធីសាស្រ្តល្អសម្រាប់ការចងចាំរូបមន្ត លោកគ្រូ វិចិត្រ បានណែនាំឱ្យសិស្សរៀនសង្ខេបរូបមន្តដោយខ្លួនឯង និងរៀនធ្វើវិញ្ញាសាចាស់ៗឱ្យបានច្រើន ។

លោកគ្រូ វិចិត្រ បានបញ្ជាក់ថា៖ «កាលណាសិស្សបានអនុវត្តវិញ្ញាសាចាស់ៗបានច្រើន នោះសិស្សមានលទ្ធភាពធ្វើលំហាត់ប្រឡងស្ទើរតែ៧០ភាគរយហើយ។ សិស្សត្រូវព្យាយាមបន្តពង្រឹងអនុវត្តវិញ្ញាសាដែលលោកគ្រូអ្នកគ្រូបានឱ្យ និងឱ្យពួកគាត់ពិនិត្យបន្ថែម ដើម្បីកែលម្អចំណុចខ្វះខាត ទើបការសិក្សារបស់សិស្សមានភាពល្អប្រសើរ»។

តើសិស្សគួរចំណាយពេលស្វ័យសិក្សាលើមុខវិជ្ជាគណិតវិទ្យាប៉ុន្មានម៉ោងក្នុងមួយថ្ងៃទើបល្អ? លោក ជា វិចិត្រ បានចែករំលែកថា សិស្សគួរចំណាយពេល២ម៉ោងក្នុងមួយថ្ងៃ លើការរំលឹករូបមន្ត និងអនុវត្តវិញ្ញាសាចាស់ៗ ដោយត្រូវប្រើពេលឱ្យដូចទៅនឹងរយៈពេលនៃការប្រឡងបាក់ឌុបដែរ។ ការណ៍នេះ នឹងជួយឱ្យសិស្សដឹងពីសមត្ថភាពរបស់ខ្លួន និងអាចកំណត់ពេលវេលានៃនៃការប្រឡងបានល្អ។